www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយបរិញ្ញាបត្រnavigate_nextDepartment of Foreign Languagesnavigate_nextNews Updatesnavigate_nextសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ចូលរួមការប្រកួតកីឡាឧត្តមសិក្សាថ្នាក់ជាតិ

សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ចូលរួមការប្រកួតកីឡាឧត្តមសិក្សាថ្នាក់ជាតិ

ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤

នាពីថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ដោយតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា លោក រដ្ឋ រតនៈ សាកលវិទ្យាធិការរង និងជាប្រធានសិក្សាធិការ បានដឹកនាំគណៈប្រតិភូ និងក្រុមកីឡាករ កីឡាការនីចូលរួមប្រកួតកីឡាឧត្តមសិក្សាថ្នាក់ជាតិលើវិញ្ញាសា៥ ដែលមានដូចជាបាល់ទាត់ បាល់ទះ បាល់បោះ កីឡាវាយសី និងកីឡាប៉េតង់។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកីឡាករ និងកីឡាការនី ដែលតំណាងឱ្យសាកលវិទ្យាល័យចូលរួមប្រកួតលើវិញ្ញាសារទាំង៥នេះ។ លើសពីនេះ លោកបណ្ឌិតក៏បានកោតសរសើរចំពោះកីឡាករ កីឡាការនី និងគ្រូបង្វឹកទាំងអស់ ដែលបានបង្ហាញទង់ជាតិរបស់សាកលវិទ្យាល័យក្នុងចំណោមសាកលវិទ្យាល័យនានាដែលចូលរួមកម្មវិធីប្រកួតកីឡានេះ។ លោកបណ្ឌិតក៏បានជម្រុញលើកទឹកចិត្តឱ្យក្រុមកីឡាករ និងកីឡាការនីទាំងអស់ប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីយកមេដាយ និងពានរង្វាន់ជូនសាកលវិទ្យាល័យផងដែរ។

កម្មពិធីនេះបានប្រកាសបើកការប្រកួតជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ និងប្រកាសបិទនៅថ្ងៃច័ន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ដែលប្រារព្វធ្វើឡើងពហុកីឡាដ្ឋានជាតិអូឡាំពិក។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១០០ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.៨០៥ ចំនួនអ្នកទស្សនាពីម្សិល: ១.៦៧៨
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ